Euphorbia hirta L. - EUPHORBIACEAE - Dicotyledon

ឈ្មោះទូទៅ : asthma plant, hairy spurge, garden spurge.

Hairy stems - © Pierre GRARD - CIRAD 2005 - 2006 Inflorescence - © Pierre GRARD - CIRAD 2005 - 2006 Latex - © Pierre GRARD - CIRAD 2005 - 2006 Asymmetric leaf base  - © Pierre GRARD - CIRAD 2005 - 2006 Inflorescence in cymes - © Pierre GRARD - CIRAD 2005 - 2006 Fruits are small capsules - © Pierre GRARD - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការដាំដុ វិធានការជីវ វិធានការគីមី

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាតិណទេសដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ដើមមានលក្ខណៈដុះត្រង់ មានកំពស់រហូតដល់ ៦០ សង់ទីម៉ែត្រ ។
ជាប្រភេទប្ញសស្នឹង ប្ញសវាមានពណ៌ស ឬពណ៌ត្នោត ។
ដើមមានរាងមូល តាន់ មានរោម មានជ័រដូចទឹកដោះគោ។ គ្មានខ្នាយស្ទប ។
ជាស្លឹកទោល មិនមែនជាប្រភេទស្លឹក ដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកឈមគ្នា គ្មានទងស្លឹក ឬ មានទងស្លឹក តួស្លឹកមានរាងជាអេ លីប មានប្រវែងតិចជាង ២ សង់ទីម៉ែត្រ គ្មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង គែមស្លឹកមានរាងជា ធ្មេញរណា ចុងស្លឹកស្រួច គល់ស្លឹកមានរាងស្រួច ទ្រនុងស្លឹកធំមានបី ប៉ុន្តែមិនមានប្រវែងដល់ខាង ចុងស្លឹកទេ ។
ផ្កាឯកភេទ ផ្កាទោល ឬ មានលក្ខណៈជាក្រុម ស្ថិតរួមគ្នានៅផ្នែកកញ្ចុំផ្កា មានទង។ ពុំមានស្រទាប់ផ្កា។
ផ្លែមានសំបកស្ងួតប្រេះជា ៣ ផ្នែក ។

ជីវសាស្ត្រ :

វាជាស្មៅដែលមានអាយុមួយឆ្នាំ ដើមវាក្រាបទៅនឹងដី ដែលដែលអាចបង្កើតកូនបានដោយសារ តែគ្រាប់ប៉ុណ្ណោះ មានរហូតដល់ ៣.០០០ គ្រាប់ក្នុងស្មៅមួយដើម ។ ការរាយប៉ាយនៃគ្រាប់តាម មធ្យោបាយសកម្មដោយការចោល ឬ តាមមធ្យោបាយអកម្មដោយសារស្រមោច ។ ភាគរយនៃដំ ណុះគ្រាប់ខ្ពស់ ព្រះអាទិត្យគ្រប់គ្រាន់ ឬ ផ្នែកខ្លះនៃម្លប់ លូតលាស់នៅលើដីគ្រប់ប្រភេទ ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

រុក្ខជាតិមានផ្កា និងផ្លែពេញមួយឆ្នាំ ។

បរិស្សានវិទ្យា :

គឺជាស្មៅដែលដុះនៅកន្លែងដែលគ្មានដាំដំណាំ និង នៅក្នុងដីដាំដំណាំ វាអាចដុះលូតលាស់នៅកំ រិតកំពស់ធៀបនឹងនីវ៉ូទឹកសមុទ្ររហូតដល់ ២.០០០ ម៉ែត្រ ។ វាជាស្មៅរាតត្បាតមួយ ដែលរីករាល ដាលយ៉ាងរហ័សបំផុត ។ វាជាប្រភេទមួយនៃបរិស្ថានរស់រវើកដែលគេបានជួបប្រទះនៅលើដីស្ងួត ក៏ដូចនៅតំបន់ដែលសើម ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានក្នុងកំរិតកំពស់ធៀបនឹងនីវ៉ូទឹក សមុទ្រឡើយ ។ វាចូលចិត្តដីខ្សាច់ ឬ មានគ្រួសល្អិត ។ ពន្លឺព្រះអាទិត្យ ឬ ពន្លឺនៃម្លប់ មិនមានសំ ណើមពេក កន្លែងស្មៅ តាមបណ្តោយផ្លូវ ទីក្នុងបរិវេណ ញឹកញាប់នៅចន្លោះថ្ម ធម្មតាមិនរាល ដាល ងាយស្រួលធ្វើអាណានិគមនៅលើដីទទេរ ។

របាយ :

ភេនត្រូពិច ផ្នែកខ្លះនៃស៊ុបត្រូពិច ចាប់កំណើតនៅអាមេរិកកណ្តាល ។ ចូលមកអាស៊ីអគ្នេយ៍ជាយូរ យាណាស់មកហើយតាំងពីពេលនោះមកមានការរីករាលដាល ។

សារ”សំខាន់នៃកសិកម្ម :

ទោះបីយ៉ាងណាក៏ ដោយការរាតត្បាត មិនមានភាពគ្រោះថ្នាក់ប៉ុន្មានទេស្មៅប្រភេទនេះ ជាញឹក ញាប់មាននៅក្នុងវាលស្រែ ដំណាំពោត អំពៅ សណ្តែកដី និង ដំឡូងបារាំង ។

វិធានការដាំដុ :

Euphorbia hirtaមានការងាយស្រួលក្នុងការកំចាត់ដោយដៃ ឬ ចបកាប់ និងដោយការដាំដុះ។

វិធានការជីវ :

មានការកត់ត្រាពីរ បីនៃសត្វត្រូវធម្មជាតិដែលប្រហារ Euphorbia hirta និង ពួកគេគឺស៊ីចំណីគ្រប់មុខ ។

វិធានការគីមី :

Euphorbia hirta គឺងាយទទួលនូវការឈឺចាប់ពីថ្នាំ Oxadiazon ចំនួន ០,៧៥-១ គីឡូក្រាមក្នុងមួយហិក តា ដោយប្រើក្រោយពីរាស់រួច និង សាបគ្រាប់ស្រូវ ។ វាក៏អាចត្រូវបានកំចាត់ជាមួយថ្នាំ 2,4-D ចំនួន ៥០០ ក្រាម ឬ ប្រើថ្នាំ Metsulfuron ចំនួន ៤ ក្រាម ក្នុងមួយហិកតា ប្រើ ២០-៣០ ថ្ងៃក្រោយដុះ ពន្លក ។

ការកត់សំគាល់ :
Euphorbia hirta អាចមានជាតិពុលតិចតួច និង គឺគ្មានផលប្រយោជន៍ជាចំណីសំរាប់បសុសត្វ ។ ជួន កាលស្មៅប្រភេទត្រូវបានគេប្រើជាឱសថ ស្លឹក និង ជ័រប្រឆាំងជំងឺនៃពោះវៀន រោគដំបៅក្រពះ ឬ រោគដំបៅរលួយ រោគរលាកទងសួត និង ជំងឺភ្នែកក្រហម ។ ជ័ររបស់ស្មៅនេះត្រូវបានគេយកទៅ ប្រើព្យាបាលរបួសខ្លះ។ ដើម ទង មែក និង ស្លឹកត្រូវបានគេប្រើសំរាប់ធ្វើជាភេសជ្ជៈចំពោះស្រ្តីដែល ទើបមានកូនអោយមានទឹកដោះ។ នៅក្នុងឱសថបុរាណខ្មែរ វាត្រូវគេប្រើសំរាប់ទំលាក់ព្រូន ការឈឺ ចុកចាប់ពោះវៀន និង ធ្វើជាថ្នាំដុសការពាររោគប្រមេះ និង ជំងឺរោគសង្គមផ្សេងៗទៀត ។ ជាថ្នាំ លាប គឹវាមានលក្ខណៈសមស្របសំរាប់ការស្ទះដង្ហើមមិនទៀងទាត់ដោយសារតែរោគហឺត រោគ រលាកទងសួត ថង់ខ្យល់សួតត្រូវបានបំផ្លាញ រោគសួត និង ភាពច្របូកច្របល់នៃបេះដូង ។

ឯកសារយោង :
-Le Bourgeois T., Jeuffrault E., Grard P., Carrara A. 2001. AdvenRun V.1.0. Les principales mauvaises herbes de La Réunion. CD-ROM. Cirad, SPV. France.
-Holm L. G., Plucknett D. L., Pancho J. V., Herberger J. P. 1991. The world’s worst weeds. Distribution and Biology. East-West Center by the University Press. Hawaii.
-Galinato M., Moody K., Piggin C. M. 1999. Upland rice weeds of South and Southeast Asia. IRRI. Philippines.
-Waterhouse D. F. 1994. Biological control of weeds: Southeast Asian prospects. ACIAR Monograph No. 26, 302pp.

Top of the page