Senna tora (L.) Roxb. - CAESALPINIACEAE - Dicotyledon

Basionym : Cassia tora L.

ឈ្មោះទូទៅ : Chinese senna, sickle senna, sicklepod.

Habit - © Pierre GRARD - CIRAD 2005 - 2006 Apex detail - © Pierre GRARD - CIRAD 2005 - 2006 Stipules - © Pierre GRARD - CIRAD 2005 - 2006 Stipels - © Pierre GRARD - CIRAD 2005 - 2006 Young leaves - © Pierre GRARD - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការដាំដុ វិធានការគីមី

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាចុល្លព្រឹក្សដុះនៅលើដី ដែលមានអាយុច្រើនឆ្នាំ  មានជាតិឈើដុះត្រង់។
ជាប្រភេទប្ញសស្នឹង ប្ញសវាមានពណ៌ស ឬត្នោត  
ដើមមានរាងមូល តាន់ គ្មានរោម ទងស្លឹកគ្មានក្រពេញ ។ មានខ្នាយស្ទបរាងបីជ្រុង គ្មានរោម ។  
ការតំរៀបរបស់ស្លឹកមាន លក្ខណៈឆ្លាស់គ្នា ជាប្រភេទស្លឹកស្និត  មានកូនស្លឹកមានរាងអេលីប ទៅដូចពងក្រពើ  មានគែមស្លឹកពេញ  ចុងស្លឹកមានរាង ស្រួច គល់ស្លឹកមានរាងមូល  មានទ្រនុងស្លឹកជាប្រភេទស្និត។ 
ផ្កាទ្វេរភេទ  មានលក្ខណៈជាក្រុមផ្តុំគ្នា  តំរៀបនៅចន្លោះ  ផ្កាចង្កោម មានទងផ្កា មានស្រទាប់ផ្កាចំនួន ៥ មានពណ៌លឿង ។   
ជាប្រភេទផ្លែកួរ។

ជីវសាស្ត្រ :

Senna tora បន្តពូជដោយសារគ្រាប់ ។  វាជាអ្នកបង្កើតគ្រាប់បានច្រើនពី ២០-៣០ គ្រាប់ក្នុង ១ កួរ ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ការចេញផ្កា និង ផ្លែពេញមួយឆ្នាំ  ជាទូទៅពីខែ កញ្ញា ដល់ខែធ្នូ ។

បរិស្សានវិទ្យា :

វាជារុក្ខជាតិត្រូវការដីខ្សាច់តិច  ល្បាយមធ្យម  និង ឥដ្ឋច្រើន វាត្រូវូការដីអាស៊ីត ណឺត និង បាស  ។ វាអាចដុះលូតលាស់ នៅក្នុងម្លប់មធ្យម រឺ គ្មានម្លប់  ។  វាត្រូវការដីសើម។

របាយ :

ប្រភពនៃ S. toraគឺគេមិនបានដឹងច្បាស់ទេ ។ សព្វថ្ងៃគឹមានតែនៅផែនដីចាស់តំបន់ត្រូពិចប៉ុណ្ណោះ។

សារ”សំខាន់នៃកសិកម្ម :

ជាស្មៅដែលមានសារៈប្រយោជន៍ជាចំណីសត្វ និង នៅលើចំការដំណាំនៅតំបន់អាស៊ីអាគ្នេយ៍។

វិធានការដាំដុ :

ងាយស្រួលកំចាត់ដោយប្រើដៃ និង រនាស់។

វិធានការគីមី :

មុនពេលដុះពន្លកប្រើថ្នាំ Prometryne  ប្រើថ្នាំ    Naptalam  ការកំចាត់នៅលើស្លឹកប្រើ  2,4-D និង 2,4,5-T

ការប្រើប្រាស់ :
ស្លឹកនិងគ្រាប់ប្រើសំរាប់ការពារជំងឺខ្លាញ់ក្នុងសរសៃឈាម  ការពារជំងឺកន្ត្រាក់  ថ្នាំហើមពោះ ធ្វើអោយស្បែកទន់  ជំងឺថ្លើម  ជំងឺភ្នែក។  ពួកគេអាចប្រើដើម្បីព្យាបាល ជំងឺ ស្បែក  ។  រំងាស់ស្លឹក អាចយកទៅប្រើ ជាថ្នាំបញ្ចុះ   បញ្ចុះព្រូន ឬព្យាបាល ជំងឺក្អក ។ ស្លឹក និង គ្រាប់ព្យាបាល ជំងឺស្រែង និង ឡើងក្រមរ   ជំងឺរាគនោមញឹកញាប់  ទប់ទល់នឹងជំងឺគ្រុន។    នៅឥណ្ឌូ ណេស៊ី  និង ភីលីពីន  ស្លឹកដែលបុកត្រូវបានលាបលើក្បាលកូនក្មេងដែលសំរាកមិនស្រួល ។    នៅវៀតណាមគេប្រើសំរាប់ ជួយសំរួលពោះវៀនធំ  ចំណែកគ្រាប់លីងព្យាបាលជំងឺដេកមិនលក់   លើសឈាមធ្ងន់ធ្ងរ និងជំងឺភ្នែកនៅឥណ្ឌាគេបុកគ្រាប់ ព្យាបាលរមាស់ ឬ ច្រាស់ច្រាល ។   នៅក្នុងឱសថបុរាណចិន   S. tora  ប្រើសំរាប់ជំនួយការមើលឃើញ ។  សត្វគោក្របីវា មិនស៊ីដើមស្រស់ទេ  តែស៊ីដើមនិងផ្លែកួរស្ងួត។

ឯកសារយោង :
-Henty E.E. and G.S. Pritchard. 1973. Weeds of New Guinea and their control. Botany bulletin No 7.
-Padua de L.S., Bunyapraphatsara N. and Lemmens R.H.M.J. 2002. Plant Resources of South-East Asia 12 (1) Medicinal and poisonous plants 1.

Top of the page